ដាក់បញ្ចាំងតាមបណ្តាញសង្គម
អ្នកអាចទស្សនាកម្មវិធីសម្ដែងដែលនឹងបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកមហោស្រព និងយូធូប របស់យើង។
ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩
អ្នកអាចទស្សនាកម្មវិធីសម្ដែងដែលនឹងបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកមហោស្រព និងយូធូប របស់យើង។
ម៉ាក់ថឺងកំពុងស្វែងរកប៉ាង្គីយ៉ា ជាប្រពន្ធដែលត្រូវបានចាប់ពង្រាត់ដោយព្រះរាជបុត្រផ្យាណយ ។ តើម៉ាក់ថឺងអាចស្វែងរកប៉ាង្គីយ៉ាបានត្រលប់មកវិញ និងទទួលបានយុត្តិធម៌ដែររឺទេ ពីទង្វើរបស់ព្រះរាជបុត្រផ្យាណយដែលបានប្រព្រឹត្តមកលើពួកគេ?
តើហតុអ្វីបានជាមនុស្សម្នាក់ៗចាំបាច់ត្រូវមានក្តីស្រមៃ? សិល្បករនីមួយៗ នឹងបង្ហាញពីក្ដីស្រមៃផ្ទាល់ខ្លួនដែល មានភាពខុសៗគ្នាតាមរយៈស្នាដៃរបាំសហសម័យរួមគ្នានេះ។ តើពួកគ មានការប្ដេជ្ញាចិត្ត និងទទួលបានការ គាំទ្រដែរឬទ? តើពួកគេបានសម្រេចនូវក្តីស្រមៃរបស់ពួកគេហើយឬនៅ? គ្តីស្រមៃជាស្នាដៃរបាំសហសម័យដែលតម្លើងដោយ នាដករ ចំរើន សុភា អតីតសិស្សអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ។
ចូលមើលការសម្ដែងនេះនៅ YouTube
និពន្ធដោយ លឹម ផាន់ណា និង ដឹកនាំដោយ ណេន ភារិទ្
ដាវីនិងឌីណាគឺជាគូស្វាមីភរិយានឹងគ្នា ។ មានពេលមួយដាវីសង្ស័យថាឌីណាលួចមានស្រីខាងក្រៅ ហើយក៏បានទៅរកគ្រូទាយ ។ តើគ្រួទាយនោះអាចជួយពួកគេអោយមកត្រូវរ៉ូវគ្នាវិញ រឺធ្វើអោយទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់?
ចូលមើលការសម្ដែងនេះនៅ Facebook ឬ YouTube
និពន្ធដោយ សួន សុធារា៉ ហើយដឹកនាំដោយ ចងថាម ចាយ៉ាន់តា មីតេ និងជំនួយការដឹកនាំ សួង សុភក្រ្ត័
ថារ៉ាគឺយុវជនដែលមានទេពកោសល្យផ្នែកឧបករណ៍ចាប៉ី ហើយដែលឧបករណ៍មួយនេះគឺជាកេរ្តិ៍តំណែលពីជីតារបស់ខ្លួន ។ ថារ៉ាបានសម្រេចចិត្តទៅកសាងជីវិតនិងស្វែររកការគាំទ្រថ្មីសម្រាប់ឧបករណ៍នេះនៅទីក្រុង ។ តើនៅទីបញ្ចប់ថារ៉ា អាចរក្សាពាក្យសន្យាជាមួយលោកតារបស់ខ្លួន ថានឹងថែរក្សាមរតកចាបុីឲ្រយគង់វង់បានយ៉ាងដូចម្តេច ក្នុងបរិបទសង្គមបច្ចុប្បន្ន?
ចូលមើលការសម្ដែងនេះនៅ Facebook or YouTube.
និពន្ធនិងដឹកនាំដោយ៖ ឆុន សុីណា
រឿងម្នាក់ឯងជាថ្មីនិយាយពីរឿងរ៉ាវរបស់ស្រ្ដីម្នាក់ឈ្មោះសោភាដែលគាត់មានសេចក្ដីប៉ងប្រាថ្នាទៅលើចំណងអាពាហ៍ពិពាហ៍ដែលប្រកបដោយសុភមង្គលមួយឲ្យដូចគ្រួសារដទៃ ។ ផ្ទុយទៅវិញ ក្តីស្រមៃរបស់គាត់ត្រូវបានបំផ្លាញ ដោយស្វាមីគាត់លួចលាក់ទៅមានស្រីក្បត់ប្រពន្ធកូន ម្ដងហើយម្ដងទៀតដោយគ្មានការភ្ញាក់រលឹក ។ តើសោភា ត្រូវសម្រេចចិត្តបែបណា? ទ្រាំបន្តជាមួយការឈឺចាប់នេះ រឺសំរេចចិត្តដើរចេញពីជីវិតដ៏ល្វីងជូរចត់ទៅសាងជីវិតថ្មីជាមួយកូន?
គឺជាស្នាដៃបទភ្លេងបុរាណនិពន្ធថ្មី របស់តន្រ្តីករកម្ពុជា ដែលមកពីទីកន្លែង និងមានបទពិសោធផ្សេងៗគ្នាមកកង្កើតតន្ត្រីរួមគ្នា។ ទស្សនិកជននឹងទទួលបានអារម្មណ៍ថ្មីប្លែក ជាមួយនឹងការផ្សារភ្ជាប់និងមានភាពជិតស្និតជាមួយតន្រ្តី តាមរយៈការរៀបចំអោយទស្សនិកជន អង្គុយជុំវិញសិល្បករ ដែលអាចចូលរួមជាផ្នែកនៃការសម្តែង។
រៀបចំឡើងដោយ អេមីលី ហូវី និងនាក់ សុផល
ពិព័រណ៍នេះនឹងបង្ហាញអំពីគម្រោងស្រាវជ្រាវចម្រុះមួយ ដែលចងក្រងរឿងរ៉ាវជីវិត និងការយល់ឃើញរបស់ស្រ្តី
ដែលជាតន្រ្តីករ និងនាដកា ទៅលើបញ្ហាយ៉េនឌ័រ និង និងសិល្បៈនៅកម្ពុជា។ តើជីវិតការងាររបស់ស្រ្តីកម្ពុជានៅ
សតវត្ស៍ទី២១នេះ គួរមានលក្ខណៈបែបណា?