Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ថាច់ សូលី

ខេត្: កំពង់់ឆ្នាំង
ឆ្នាំកំណើត: ១៩៤២
ជំនាញ : អ្នកនិពន្ធតូរ្យតន្ត្រី និងចម្រៀង (សិល្បករចូលនិវត្តន៍)

ខ្ញុំធ្លាប់ជាតន្រ្តីករ និងអ្នកនិពន្ធបទភ្លេងជំនាន់លោក ស៊ីន ស៊ីសាមុត។ ខ្ញុំចាប់ផ្តើមលេងហ្គីតានៅឆ្នាំ១៩៦៣ និងបានផលិតបទចម្រៀងចំនួនប្រហែលជា១២០បទ។ ក្រោយពីជំនាន់ប៉ុល ពត មានមិត្តភក្តិដែលដឹងថា ខ្ញុំមានជំនាញ និងស្នាដៃផ្នែកតន្រ្តី បានខិតខំស្វែងរកខ្ញុំឱ្យចូលបម្រើការងារផ្នែកតន្រ្តីបន្តទៀត។ លោកព្រឹទ្ធាចារ្យ ឆេង ផុន ក៏បានអញ្ជើញខ្ញុំឱ្យចូលធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែក្រោយមកខ្ញុំក៏ចូលនិវត្តន៍។ ខ្ញុំនៅតែបន្តបង្រៀនសិស្សជានិច្ច បើទោះជាខ្ញុំចូលនិវត្តន៍ក៏ដោយ។​​ សម្រាប់ខ្ញុំ ជាសិល្បករ យើងគួរមានចំណេះដឹង និងវប្បធម៌ទូទៅឱ្យច្រើន ទើបរីកចម្រើនល្អ។

អ្នកស្រាវជ្រាវ : ឈុន គឹមលី

More Unsung Heroes

ស្រី បណ្តូល
ព្រះតេជគុណ ពិន សែម
អោក អាង