Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ស្រី បណ្តូល

ខេត្: បាត់ដំបង
ឆ្នាំកំណើត: ១៩៧3
ជំនាញ : សហស្ថាបនិក និងគ្រូបង្រៀនសិល្បៈសូនរូប

ខ្ញុំជាសហស្ថាបនិកសមាគមហ្វារពន្លឺសិល្បៈនៅបាត់ដំបង។ តាមរយៈការបង្កើតសាលាហ្វារពន្លឺសិល្បៈ សាលាចេះតែទទួលបានជោគជ័យទៅៗ ហើយបានជួយដល់សហគមន៍​ មនុស្សវ័យក្មេងៗជាច្រើន និងបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។ តាមរយៈហ្វារពន្លឺសិល្បៈ សិស្សបានប្រែក្លាយជាសិល្បករដ៏ពូកែជាច្រើនណាស់ប្រចាំប្រទេស។ សម្រាប់ខ្ញុំ សិល្បៈជាជីវិត! បើអត់មានសិល្បៈ ពិភពលោកនេះ ប្រៀបដូចជាយប់ ដែលគ្មានព្រះចន្ទ។ គ្រប់វិស័យ គឺត្រូវការសិល្បៈ។ ខ្ញុំយល់ថាសិល្បៈអាចជួយខ្ញុំបានច្រើន ពីព្រោះខ្ញុំពីក្មេងមក ខ្ញុំធំដឹងក្តីក្នុងសម័យសង្គ្រាម អ្វីដែលខ្ញុំឃើញ គឺការបាញ់សម្លាប់គ្នា ការធ្វើទណ្ឌកម្មជាដើម ប៉ុន្តែខ្ញុំបានគូររូបបង្ហាញពីអារ​ម្មណ៍របស់ខ្ញុំ វាអាចបង្កើតឱ្យខ្ញុំមានសន្តិភាព។

អ្នកស្រាវជ្រាវ : តូច បូរិន

More Unsung Heroes

សូ៊ ផល្លា
ថាច់ សូលី
ព្រះតេជគុណ ពិន សែម