Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

សូ៊ ផល្លា

ខេត្: កណ្តាល
ឆ្នាំកំណើត: ១៩៦3
ជំនាញ : អ្នកចម្រៀងប្រពៃណី

ខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍សម្តែងគ្រប់ទម្រង់សិល្បៈ តែការងារ ឬសមិទ្ធផល ដែលខ្ញុំមានមោទនភាពជាងគេ គឺជាអ្នកចម្រៀងបុរាណ និងការប្រឡងទទួលពាន់លេខ១។ ខ្ញុំធ្លាប់មានសមាគមមួយ គឺ «សមាគមយុវជន និងការតបស្នង» ដើម្បីជួយដល់សិល្បករ ដែល​មានជីវភាពទីទ័លក្រ ឈឺ និងមានការខ្វះខាត។ និយាយជារួម ខ្ញុំសង្កេតឃើញថា តាំងពីខ្ញុំចូលចិត្តលេង និងធ្វើការងារជាសិល្បករមកដល់បច្ចុប្បន្ននេះ ដំណើរជីវិតរបស់ខ្ញុំគឺល្អ។ ទៅណាមកណា ក៏មានគេរាប់អាន និងទទួលស្គាល់។

អ្នកស្រាវជ្រាវ : លន់ ជំនិត

More Unsung Heroes

អ្នកស្រី សង ព្រូ
ស្រី បណ្តូល
ថាច់ សូលី