Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

សូ ភួង

ខេត្: ព្រះសីហនុ
ឆ្នាំកំណើត: ១៩៥៩
ជំនាញ : តន្រ្តីករ និងអ្នកនិពន្ធបទភ្លេង (ចូលនិវត្តន៍)

ខ្ញុំនឹកអរគុណដល់ជំនាញភ្លេង ព្រោះកាលជាប់គុកសម័យប៉ុល ពត គឺបានភ្លេងជួយជីវិតខ្ញុំ។ មេគុកមិនសម្លាប់ដោយសារគេទុកឱ្យនៅលេងភ្លេងកំដរកម្មវិធីរបស់គេ។ ភ្លេងក៏បានជួយទំនុកបម្រុងគ្រួសាររបស់ខ្ញុំរហូតដល់រាល់ថ្ងៃ។ ខ្ញុំគិតថា សន្តិភាពគឺសំដៅលើភាពអត់សង្រ្គាម មានហូបចុកគ្រប់គ្រាន់ ជីវភាពល្អប្រសើរ សុខសប្បាយទាំងកាយទាំងចិត្ត។ សិល្បៈអាចបង្កើតឱ្យមានសន្តិភាពបាន ព្រោះសិល្បៈនាំឱ្យមានមិត្តភាព សាមគ្គីគ្នា ចឹងវាមានសន្តិភាពហើយ។ សិល្បករ ត្រូវជួយគ្នាទៅវិញទៅមក តាមរយៈការបង្កើតការងារ ស្នាដៃ និង ចូលរួមក្នុងសហគមន៍

អ្នកស្រាវជ្រាវ : អ៊ូ ប៊ុនថេង

More Unsung Heroes

ស៊ាន សុផល (តាប៉េងប៉ោះ)
អ្នកស្រី សង ព្រូ
សូ៊ ផល្លា