Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ស៊ាន សុផល (តាប៉េងប៉ោះ)

ខេត្: កំពង់ចាម
ឆ្នាំកំណើត: ១៩៦០
ជំនាញ : ប្រធានដឹកនាំល្ខោនបាសាក់មហាជន (នាយប៉េងប៉ោះ)

ខ្ញុំចាប់ផ្តើមប្រលូកក្នុងល្ខោនបាសាក់តាំងពីឆ្នាំ១៩៨៥ ដោយចាប់ផ្តើមសម្តែងជាតួត្លុក និងត្រូវបានគេស្គាល់នាមថា «នាយប៉េងប៉ោះ» តាំងពីពេលនោះមក។ ខ្ញុំបានដឹកនាំក្រុមសិល្បៈ និងបានចូលរួមប្រលងថ្នាក់ជាតិ បានទទួលពានរង្វាន់ និងប័ណ្ឌសរសើរជាច្រើន។ ការប្រលងថ្នាក់ជាតិបានជួយឱ្យសិស្ស និងសិល្បករក្នុងក្រុម បានស្គាល់របៀបរបបប្រលងផងដែរ។ សិល្បៈមានប្រយោជន៍ចំពោះសង្គម ព្រោះនៅក្នុងការសម្ដែងមានបង្កប់នូវអត្ថន័យអប់រំ តែសិល្បៈគួរមានទំនើបកម្មទៅតាមសង្គមដែរ។

អ្នកស្រាវជ្រាវ : អ៊ុង ចន្នី

More Unsung Heroes

រស់​ សាមឿន
សូ ភួង
អ្នកស្រី សង ព្រូ