Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ពៅ អ៊ាង

ខេត្: ព្រះវិហារ
ឆ្នាំកំណើត: ១៩៦៨
ជំនាញ : គ្រូបង្ហាត់សិល្បៈចម្រុះ

ខ្ញុំមានម្តាយចូលចិត្តស្មូត ចេះច្រៀង និងសូត្រកំណាព្យ។ មកដល់ខ្ញុំក៏មានចំណូលខាងច្រៀង។ មីងខ្ញុំយកប្រវត្តិរូបឱ្យខ្ញុំបំពេញចូលធ្វើការងាររដ្ឋ។ ពេលដាក់ប្រវត្តិរូបទៅក៏ជាប់។ ខ្ញុំបានទៅរៀនខាងសិល្បៈនៅភ្នំពេញរយៈពេល៦ខែ។ ក្រោយពេលរៀនចប់មក ខ្ញុំក៏បានចូលបម្រើការងារនៅមន្ទីរឃោសនាការតាំងពីពេលនោះមក។ ខ្ញុំ និងក្រុមសិល្បៈខេត្ត ធ្លាប់ចូលរួមនិពន្ធ និងសម្តែងរឿងល្ខោនទាក់ទងនឹងខ្មែរក្រហម ក្នុងបំណងទាក់ទាញទាហានខ្មែរក្រហមឱ្យចូលស្រុកវិញ។ ខ្ញុំក៏បានចូលរួមជាមួយអង្គការ បង្ហាត់សម្តែងរឿងខ្លីៗទាក់ទងនឹងការអប់រំ សុខភាព ការចិញ្ចឹមកូន ការបំបោះដោះកូន និងជួយបង្វឹកក្រុមសិល្បៈយុវជន ឱ្យបង្កើតជាក្រុម រៀបចំតម្លើង និង សម្តែងល្ខោននិយាយ បែបអប់រំខ្លីៗជាដើម។

អ្នកស្រាវជ្រាវ : អាន រស្មី

More Unsung Heroes

ពិន ផុន
រឹម សៅស៊ី​
រស់​ សាមឿន