Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ពិន ផុន

ខេត្: ក្រចេះ
ឆ្នាំកំណើត: ១៩៥៥
ជំនាញ : អ្នកនិពន្ធ និងដឹកនាំសិល្បៈ

ខ្ញុំគិតថា គ្មាននរណាម្នាក់ ដែលថា មិនស្រឡាញ់សន្តិភាពទេ។ សិល្បៈដើរតួនាទីធំជាងគេបំផុត ក្នុងការឃោសនា អប់រំ អូសទាញ ឱ្យគេស្គាល់ពីសន្តិភាព។ អ៊ីចឹង សិល្បៈអាចលេងបម្រើឱ្យសត្រូវក៏បាន និងអូសទាញសត្រូវ មកធ្វើជាមិត្តក៏បាន។ សិល្បៈអាចបម្រើជាទឡ្ហីករណ៍ផងទាំងពួងបាន ប៉ុន្តែអាស្រ័យលើសាច់រឿង និងអ្នកដឹកនាំរឿងចេះច្នៃប្រឌិត ។ ខ្ញុំឈ្នះការប្រកួត ផ្នែកតែងនិពន្ធជាច្រើន ដូចជារឿង «ភ្លៀងកក់ខែ» និង «បាយខុនចងចិត្ត» ជាដើម។ ខ្ញុំនៅចាំបានថា លោកគ្រូរបស់ខ្ញុំ គឺព្រឹទ្ធាចារ្យ ឆេង ផុន បានរៀបចំឱ្យសិល្បករ បានជួបគ្នាមួយឆ្នាំម្តង នៅរាជធានីភ្នំពេញ គឺដើម្បីប្រកួតគ្នា។ អ្នកណាចេះយីកេ លេងយីកេ អ្នកណាចេះបាសាក់ លេងបាសាក់ អត់មានប្រកាន់គ្នា គឺសិល្បៈគ្រប់ទម្រង់។ ត្រង់ហ្នឹងដែលហៅថា ការចងសម័ន្ធភាពរវាងគ្នានិងគ្នាទៅវិញទៅមក។ ម៉្យាងទៀត ការរៀបចំបែបនេះ គឺឱ្យអ្នកក្រចេះ បានស្គាល់ភ្នំពេញ ខេត្តផ្សេងទៀត បានស្គាល់ខេត្តផ្សេង និងបណ្តាលឱ្យសិល្បករចេះរាប់អានស្រឡាញ់គ្នា។ ខ្ញុំនៅតែចងចាំលោកគ្រូរបស់ខ្ញុំ គាត់ធ្វើបានល្អណាស់។

អ្នកស្រាវជ្រាវ : គង់ ញ៉េ

More Unsung Heroes

ណុប សែត
ពៅ អ៊ាង
រឹម សៅស៊ី​