Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ណុប សែត

ខេត្: កំពង់ស្ពឺ
ឆ្នាំកំណើត: ១៩៦៤
ជំនាញ : សិល្បករចម្រៀងភ្លេងការ ភ្លេងប្រពៃណី

ខ្ញុំចាប់ផ្តើមធ្វើការងារក្នុងសិល្បៈចាប់តាំងពី ឆ្នាំ១៩៨៧។ ដោយសារតែស្រលាញ់ ខ្ញុំមិនអាចបោះបង់ ឬទម្លាក់ការងារសិល្បៈនេះចោលទេ។ ខ្ញុំមានតែខំជួយប្រឹងប្រែង ជ្រោមជ្រែង បន្តទៅឱ្យសិស្សជំនាន់ក្រោយៗ តាមតែអាចធ្វើទៅបាន។ ហើយកត្តាដែលញ៉ាំងចិត្តខ្ញុំមិនឱ្យបោះបង់ ព្រោះបានកម្លាំងចិត្តប្រពន្ធរបស់ខ្ញុំ។ គាត់មិនមែនជាអ្នកសិល្បៈមែន ប៉ុន្តែគាត់គាំទ្រ និងស្រលាញ់។ នៅផ្ទះក៏បង្ហាត់ នៅមន្ទីរក៏បង្ហាត់ ទោះជាបានលុយ​ ឬមិនបានក៏ដោយ ព្រោះអ្នកមកហាត់ ភាគច្រើនជាអ្នកក្រីក្រ។ ឯលទ្ធផលបានពីពួកគាត់វិញ គឺនៅពេលពួកបានចេញសម្តែងរកលុយក៏បានយកមកជូនខ្ញុំវិញអ៊ីចឹងទៅ។ ខ្លះគ្នាក្រ អត់ក៏អត់ទៅ ខ្ញុំនៅតែបន្តបណ្តុះបណ្តាលអ៊ីចឹងទៅ។

អ្នកស្រាវជ្រាវ : លន់ ជំនិត

More Unsung Heroes

ញ៉ឹក កុសល
ពិន ផុន
ពៅ អ៊ាង