Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ញ៉ឹក កុសល

ខេត្: កំពង់ធំ
ឆ្នាំកំណើត: ១៩៧០
ជំនាញ : អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ

មូលហេតុដែលខ្ញុំមិនបោះបង់ការងារសិល្បៈ ព្រោះខ្ញុំដើរបានឆ្ងាយហើយ ត្រូវតែទៅមុខបន្តទៀត។ កាលនោះ ខ្ញុំមានគោលបំណងកំណត់ច្បាស់លាស់ថា ត្រូវតែរៀនឱ្យចេះពីគ្រូចាស់ៗ ដើម្បីបន្តវេនឱ្យរឹងមាំ ដើម្បីដឹកនាំសិល្បៈក្នុងខេត្តកំពង់ធំ ឱ្យបានពេលអត់ពីគ្រូចាស់ៗទៅ។ ខ្ញុំគិតថា សិល្បករគួរបន្តធ្វើស្នាដៃសិល្បៈបន្តទៀត ឱ្យកាន់តែមានការវិវត្តន៍តាមសម័យកាល និងបត់បែនតាមសង្គម។ យុវជន និងអង្គការសិល្បៈនានា ត្រូវផ្សព្វផ្សាយបន្តទៀត ពង្រឹងដល់យុវជន ឱ្យងាកមកគាំទ្រសិល្បៈរបស់ខ្មែរ ដែលពោរពេញដោយភាពបរិសុទ្ធ ថ្លៃថ្នូរ មានជំហររឹងមាំ មានឧត្តមភាព និងឧត្តមគតិ។

អ្នកស្រាវជ្រាវ : អាន រស្មី

More Unsung Heroes

លោក មាស ហ៊ើន
ណុប សែត
ពិន ផុន