Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

លោក មាស ហ៊ើន

ខេត្: រតនគិរី
ឆ្នាំកំណើត: ១៩៥៤
ជំនាញ : ប្រធានសិល្បៈសហគមន៍បឹងយក្ខ​ ឡោម

សិល្បៈ និងសន្តិភាពមិនអាចញែកចេញពីគ្នាបានឡើយ ទោះស្ថិតក្នុងសម័យណា ឬស្ថានភាពណាក៏ដោយ។ សិល្បៈធ្វើឱ្យមានសន្តិភាព ដោយសារសិល្បៈជាទម្រង់មួយដែលជួយកសាងសង្គម និងអភិវឌ្ឍធនធានមនុស្ស។ ខ្ញុំមានសំណូមពរ សូមឱ្យអ្នកពាក់ព័ន្ធ អង្គការសិល្បៈ និងសិល្បករ ត្រូវចូលរួមពង្រឹងសិល្បៈ ដើម្បីរក្សាសន្តិភាព និងរីកចម្រើនក្នុងសង្គមជាតិ។ តែងនូវការអប់រំ ធ្វើឱ្យមនុស្សមានការរំភើប និងកំសាន្តរីករាយ។ ខ្ញុំចង់ឱ្យគេឱ្យតម្លៃ ទទួលស្គាល់សិល្បៈ រក្សានូវអត្តសញ្ញាណរបស់ខ្លួន និងបង្កបរិយាកាសរីករាយពេលមានកម្មវិធីម្តងៗកុំឱ្យក្មេងជំនាន់ក្រោយភ្លេច។​ ខ្ញុំបានបង្ហាត់អ្នកជំនាន់ក្រោយ និងបានសាងសង់រោងរួមរបស់ភូមិ ដើម្បីសម្តែងសិល្បៈផងដែរ ដែលមានការចូលរួមពីសហគមន៍ និងអង្គការ​ក្នុងស្រុកមួយ។ ខ្ញុំមានមោទនភាពនៅពេលឃើញសហគមន៍ខ្ញុំមានក្រុមសិល្បៈដូចគេ។ អ្នកភូមិភាគច្រើនស្គាល់ខ្ញុំថាជាស្រ្តីសិល្បៈ និងតម្បាញក្រណាត់ប្រពៃណីជនជាតិដើមភាគតិចផងដែរ ។

អ្នកស្រាវជ្រាវ : ផន សុធារ៉ា

More Unsung Heroes

ម៉ៅ សោភណ្ឌ
ញ៉ឹក កុសល
ណុប សែត