Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ម៉ៅ សោភណ្ឌ

ខេត្: ពោធិ៍សាត់
ឆ្នាំកំណើត:
ជំនាញ : ជំនាញសិល្បៈចម្រុះ តម្លើងរបាំ និងដឹកនាំវប្បធម៌ (ទទួលមរណភាព)

ក្រោយពីជំនាន់ប៉ុល ពត យើងបាត់បង់អស់រលីង គ្មានសល់អ្វីទេ! អ្វីៗបានក្លាយជាផេះផង់។ ក្រោយពីមកកាន់ការងារសិល្បៈនៅខេត្តពោធិ៍សាត់ ខ្ញុំត្រូវរកត្រឡោកដូង ឫស្សី​ និងសម្ភារៈនានា មកបង្កើតជាឧបករណ៍ភ្លេងសម្រាប់សម្តែង។ សម្រាប់ខ្ញុំ សិល្បៈត្រូវផ្សារភ្ជាប់ទំនាក់ទំនង និងជីវភាពជាក់ស្តែង។ ឧទាហរណ៍ ដូចជាការតម្លើងរបាំបេះក្រវាញជាដើម។ ខ្ញុំបានសិក្សាស្រាវជ្រាវពីរបៀបអោនបេះ របៀបដាក់ក្នុងកន្រ្តក ដើម្បីឱ្យរបាំនេះជារបាំឆ្លុះបញ្ចាំងពីតថភាព។ និយាយរួម ខ្ញុំបានខិតខំបង្កើតឱ្យសិល្បៈ និងវប្បធម៌នៅខេត្តពោធិ៍សាត់ មានអត្តសញ្ញាណប្រចាំខេត្ត។​ សិល្បៈខ្មែរជាសិល្បៈឧត្តមគតិនិយម។ សូមកុំមើលសិល្បៈដោយភ្នែកទទេ តែត្រូវមើលនឹងក្បាលបានយល់ ពីព្រោះក្បាច់ខ្មែរសុទ្ធតែជាភាសា..៕

អ្នកស្រាវជ្រាវ : ឈុន គឹមលី

More Unsung Heroes

ខ្លូត សាម៉េត
លោក មាស ហ៊ើន
ញ៉ឹក កុសល