Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ខ្លូត សាម៉េត

ខេត្: ភ្នំពេញ
ឆ្នាំកំណើត: ១៩៥៥
ជំនាញ : អ្នកចម្រៀង និងគ្រូសិល្បៈ

ខ្ញុំបានទទួលលេខ១នៅក្នុងការប្រឡងចម្រៀងសម័យ នៅឆ្នាំ ១៩៦៨ នៅកម្មវិធីសមាជជាតិ ដោយច្រៀងបទ «សារិកាកំសត់» និពន្ធដោយលោកគ្រូ ហាស សាឡន សម្រួលតន្រ្ដីដោយលោកគ្រូ ម៉ា សាម៉ុន។ ខ្ញុំធ្វើជាអ្នកចម្រៀងក្នុងក្រុមជាមួយ អ្នកនាង ប៉ែន រ៉ន និងលោក ថេត សម្បតិជាដើម។ នៅឆ្នាំ១៩៧៩ ខ្ញុំបានប្រមូលផ្ដុំ និងផ្គត់ផ្គង់សិល្បករដែលនៅរស់ពីសម័យប៉ុល ពតជាច្រើននាក់ឱ្យមានស្មារតីសាមគ្គីគ្នា រួបរួ​មគ្នាឡើងវិញ និងបានប្រមែប្រមូលថវិកាពីសប្បុរសជន ដើម្បីជួសជុលវិទ្យុជាតិបន្ទាប់ពីការបំផ្លាញរបស់របបប៉ុល ពត។ ខ្ញុំនៅតែបន្តផ្ទេរចំណេះដឹងសិល្បៈរបស់ខ្ញុំទៅកុមារតូចៗនៅក្នុងភូមិ។ ខ្ញុំបង្រៀនច្បាប់ក្បួនទៅតាមចរិត ឬកពារពីកំណើតរបស់កុមារម្នាក់ៗ។ ខ្ញុំក៏បានដេរ និងកាត់សម្លៀកបំពាក់ដោយខ្លួនឯង សម្រាប់តុបតែងគ្រប់បែបយ៉ាងសម្រាប់កុមារ ដែលខ្ញុំបានបង្រៀន។ ក្រៅពីការងារបង្រៀនសិល្បៈទៅកុមារៗ ខ្ញុំបានចូលរួមជួយរៃអង្គាសថវិកា ដើម្បីជួយសិល្បករវ័យចំណាស់ផងដែរ។

អ្នកស្រាវជ្រាវ : អ៊ុង ចន្នី

More Unsung Heroes

ខុង រ៉ុន
ម៉ៅ សោភណ្ឌ
លោក មាស ហ៊ើន