Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ខុង រ៉ុន

ខេត្: ប៉ៃលិន
ឆ្នាំកំណើត: ១៩៨១
ជំនាញ : អ្នកដឹកនាំក្រុមសិល្បៈ មន្ទីរវប្បធម៌ខេត្តប៉ៃលិន

ក្រោយពីបានចូលរៀនសិល្បៈជាច្រើនឆ្នាំ ខ្ញុំបានទៅរៀនវគ្គខ្លីៗ ទាក់ទងនឹងការដឹកនាំរឿង និងដំឡើងរឿង។ ការសិក្សាពីសិល្បៈធ្វើឱ្យខ្ញុំមានភាពក្លាហាន។ សមិទ្ធផលខ្ញុំ គឺបានខិតខំកវែកកឆ្នាំង តាំងពីបាតដៃទទេ រហូតដល់បង្កើតវង់ភ្លេងប្រពៃណីមួយវង់ដោយខ្លួនឯង។ ជាទូទៅគេស្គាល់ខ្ញុំថា ជាអ្នកភ្លេងប្រពៃណី។ ខ្ញុំរំភើបណាស់ ដែលបានចូលរួមមហោស្រពសិល្បៈថ្នាក់ជាតិនៅភ្នំពេញជាលើកទីមួយ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ខ្ញុំបានយករឿង «កូនខុសហើយម៉ែ» យកទៅប្រលងស្នាដៃ និងបានទទួលរង្វាន់ តំណាងឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន។ ខ្ញុំនៅតែបន្តបង្ហាត់បង្រៀនប្អូនៗជំនាន់ក្រោយពីជំនាញរបស់ខ្ញុំ ព្រោះសិល្បៈ និងវប្បធម៌ជាដួងព្រលឹងនៃជាតិ។

អ្នកស្រាវជ្រាវ : តូច បូរិន

More Unsung Heroes

អ្នកស្រី ខា ស្រស់
ខ្លូត សាម៉េត
ម៉ៅ សោភណ្ឌ