Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

អ្នកស្រី ខា ស្រស់

ខេត្: ស្ទឹងត្រែង
ឆ្នាំកំណើត: ១៩៥១
ជំនាញ : ប្រធានក្រុមសិល្បៈសហគមន៍ជនជាតិគួយនៅភូមិទន្សោង

សន្តិភាពគឺជាភាពសុខស្រួល និងបានក្តីសុខ ការងារសិល្បៈអាចបង្កើតការងារសិល្បៈបានតាមរយៈ របាំចម្រៀង ធ្វើឱ្យអ្នកទស្សនាមានការពេញចិត្ត ទាក់ទាញការចូលរួមពីមហាជន។ សិល្បៈនិងសន្តិភាពមានទំនាក់ទំនងគ្នា ដោយសារធ្វើឱ្យមនុស្សមានការពេញចិត្ត ផ្លាស់ប្តូរទស្សនៈ និងផ្នត់គំនិតពីអវិជ្ជមានទៅជាវិជ្ជមាន ឧទាហរណ៍ដូចជាការពារព្រៃឡង់ជាដើម។ សិល្បៈបានបង្កើតសន្តិភាពសម្រាប់គ្រប់គ្នា ពោលគឺធ្វើឱ្យយើងចេះស្រលាញ់បរិស្ថាន និងចូលរួមការពារសម្បត្តិធម្មជាតិ​ជាដើម។ សូមអង្គការ និងរដ្ឋាភិបាលធ្វើការរួមគ្នា ដើម្បីលើកកំពស់វិស័យសិល្បៈ និងបង្កើតកម្មវិធីសម្តែងដើម្បីឱ្យយើងទាំងអស់គ្នាមានសន្តិភាព ។ សូមផ្តាំផ្ញើទៅយុវជនជំនាន់ក្រោយឱ្យមានការចូលរួម ខិតខំតាក់តែង និងសម្តែង លៈបង់ពេលវេលាចូលរួមគិតគូរការងារសង្គមនិងការងារសហគមន៍ ។

អ្នកស្រាវជ្រាវ : ផន សុធារ៉ា

More Unsung Heroes

អ៊ិន សារ៉េន​
ខុង រ៉ុន
ខ្លូត សាម៉េត