Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

អ៊ិន សារ៉េន​

ខេត្: ស្វាយរៀង
ឆ្នាំកំណើត: ១៩៦១
ជំនាញ : សិល្បករតន្រ្តីប្រពៃណី ចាប៉ី អាយ៉ៃ ឆៃយ៉ាំ

បងប្អូនមួយចំនួនហៅខ្ញុំថា «ស្តេចចាប៉ី ឬស្តេចយក្ស» ព្រោះខ្ញុំចំណាំច្រៀងរឿង រៀបរាប់អំពីស្រុកយក្ស។ សមិទ្ធផល ដែលខ្ញុំមានមោទកភាពជាងគេគឺ «ចាប៉ីដងវែង»។ ខ្ញុំបានជួយផ្សព្វផ្សាយឱ្យគេស្គាល់ និងចាប់អារម្មណ៍រៀនសូត្រពីសិល្បៈ បទភ្លេង និងចម្រៀងភ្លេងការឱ្យត្រឹមត្រូវតាមក្បួនខ្នាត។ កន្លងមកខ្ញុំបានបង្រៀនក្រុមភ្លេងប្រពៃណីបាន៤ក្រុម ហើយពួកគេក៏បានបំបែកខ្លួនបានជាច្រើនក្រុមទៀត។ សព្វថ្ងៃនេះ ខ្ញុំនៅតែបន្តច្រៀងកំណាព្យចាប៉ីអប់រំ តាមសហគមន៍ ផលិតឧបករណ៍ភ្លេងខ្មែរសម្រាប់ប្រើប្រាស់ខ្លួនឯង និងលក់ជាដើម។ បច្ចុប្បន្នខ្ញុំបង្រៀនភ្លេងប្រពៃណី នៅសាលាបឋមសិក្សាព្រៃឈើទាល។

អ្នកស្រាវជ្រាវ : គង់ ញ៉េ

More Unsung Heroes

ចៀវ ចង
អ្នកស្រី ខា ស្រស់
ខុង រ៉ុន