Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ចៀវ ចង

ខេត្: ឧត្តរមានជ័យ
ឆ្នាំកំណើត: ១៩៦៨
ជំនាញ : អ្នកចម្រៀងព្រឺន

គេចំណាំហៅខ្ញុំថា យាយព្រឺន យាយចង សង្វារពេជ្រ (អ្នកច្រៀងមានសម្លេងអាត់ចាក់តាមមេក្រូដើររៃអង្គាសស្រូវឬប្រាក់តាមស្រុកភូមិ) ឬយាយសំវ៉ាង (អ្នកច្រៀងព្រឺនល្បីនៅសុរិន្ទ្រ)។ ខ្ញុំបង្កើតទំនុកច្រៀង លើកដាក់ពីនេះពីនោះតាមខ្លួនឯងខ្លះ តាមចិត្តយើងចង់ ច្រៀងបញ្ចេញបញ្ចូលតាមខ្លួនឯងខ្លះ។ ក្រោយមកក៏បែកគំនិតតែងទំនុកច្រៀងខ្លួនឯង និពន្ធខ្លួនឯងតាមនឹកឃើញភ្លាមៗ ក៏ច្រៀងចេញមកភ្លាមៗ។ ​ខ្ញុំពេញចិត្តនឹងការដើរជួយច្រៀងតាមពិធីបុណ្យសព កំដររោងបុណ្យ នាំឲ្យចិត្តខ្ញុំសប្បាយ បានច្រៀងផង បានជួយអ្នកកើតទុក្ខផង កំដរបុណ្យកុំឲ្យស្ងាត់រោងបុណ្យផង។ ខ្ញុំសូមផ្តាំដល់យុវជនថា ត្រូវបន្តវេន និងដឹកនាំសិល្បៈឲ្យបានវែងឆ្ងាយ បានយូរតាមភូមិស្រុក ឲ្យឮល្បីល្បាញទៅមុខ និងរក្សាសិល្បៈឲ្យបានជួបជុំគង់វង្ស។

អ្នកស្រាវជ្រាវ : អាន រស្មី

More Unsung Heroes

ជាម ច្រឹប
អ៊ិន សារ៉េន​
អ្នកស្រី ខា ស្រស់