Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ជាម ច្រឹប

ខេត្: ត្បូងឃ្មុំ
ឆ្នាំកំណើត: ១៩៧3
ជំនាញ : សិល្បករអាយ៉ៃ និងកំប្លែង

នៅឆ្នាំ២០១៤ និង២០១៥ ខ្ញុំទទួលបានពានរង្វាន់លេខ២ និងលេខ៣ នៅខេត្តកំពង់ចាម លើការប្រលងនៅមហោស្រពសិល្បៈអាយ៉ៃ ចាប៉ី និងចម្រៀងឯកតន្រ្តីទូទាំងប្រទេស ដោយច្រៀងភ្លាមៗមិនមានរៀបចំទុកជាមុនទេ ពោលគឺច្រៀងរយៈពេលកន្លះម៉ោង។ នៅឆ្នាំ២០១៥ ខ្ញុំបានចូលធ្វើការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ តាមរយៈការងារនេះ ខ្ញុំបានរួមចំណែកជាច្រើនទៅលើការកែសម្រួល ដឹកនាំក្រុមសិល្បៈ និងដឹកនាំកម្មវិធីសិល្បៈនៅក្នុងខេត្ត។ ក្រៅពីជំនាញដែលខ្ញុំមាននាពេលបច្ចុប្បន្ន ខ្ញុំនៅតែបន្តហាត់រៀនច្រៀងបទមហោរីនៅផ្ទះបន្ថែមទៀត។ ខ្ញុំគិតថា សិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម។ បើសិល្បៈរីកចម្រើន សង្គមក៏រីកចម្រើនដែរ។

អ្នកស្រាវជ្រាវ : អ៊ុង ចន្នី

More Unsung Heroes

ជា សារី
ចៀវ ចង
អ៊ិន សារ៉េន​