Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ប្រាក់​​ សែ

ខេត្: កែប
ឆ្នាំកំណើត: ១៩៤២
ជំនាញ : សិល្បករ និងគ្រូបង្ហាត់តន្រ្តីប្រពៃណី

ខ្ញុំបានចាប់ផ្តើមរៀនភ្លេងជាមួយតែឪពុកមាពីររូប និងបានចេញសម្តែង បានប្រាក់កាសខ្លះ។ កាលសម័យប៉ុល ពត ខ្ញុំមិនបានប្រើជំនាញនេះទេ។ ក្រោយពីសម័យប៉ុល ពត ខ្ញុំធ្វើស្រែចំការធម្មតា តែក្រោយមក ប្រជាជនដឹងថា ខ្ញុំចេះភ្លេងប្រពៃណី គេក៏ហៅទៅសម្តែង។ ក្រោយមក ខ្ញុំដើររកគ្នាបង្កើតបានមួយវង់ ហើយលេងដូរអង្ករ។ ខ្ញុំមិនបោះបង់អាជីពនេះទេ ព្រោះវាបានជួយទ្រទ្រង់ជីវភាពរបស់ខ្ញុំរហូតមក។ សិល្បៈអាចបង្កើតសន្តិភាព ដូចជា ឥស្លាមសាសនិក និង ពុទ្ធសាសនិក អាចបង្កើតការសម្តែងរួមគ្នាទៅ គេយល់គ្នាកាន់តែច្រើន។ ខ្ញុំគិតថា សិល្បៈមានលក្ខណៈជាសកល គេរៀនពីយើងខ្លះ យើងរៀនពីគេខ្លះ ជារឿងធម្មតារបស់សិល្បៈ។

អ្នកស្រាវជ្រាវ : អ៊ូ ប៊ុនថេង

More Unsung Heroes

ប្រាក់ ប៊ន
ជា សារី
ជាម ច្រឹប