Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

ប្រាក់ ប៊ន

ខេត្: តាកែវ
ឆ្នាំកំណើត: ១៩៥៦
ជំនាញ : អ្នកនិពន្ធ និងដឹកនាំរឿង

នៅខេត្តតាកែវមានសិល្បៈច្រើនទម្រង់ណាស់ ដូចជាយីកេ ល្ខោនបាសាក់ ភ្លេងការប្រពៃណីបុរាណ។ ដូចនេះក្នុងនាមខ្ញុំជាសិល្បករម្នាក់ ខ្ញុំត្រូវតែខំប្រឹងប្រែងស្រឡាញ់ លើកស្ទួយសិល្បៈនេះ អស់ពីចិត្តពីថ្លើម ខំរៀន ហើយមានគំនិតចងក្រងឯកសារអំពីសិល្បៈទុក។ ទ្រឹស្តីរបស់គ្រូបង្រៀនខ្ញុំ បានជួយឱ្យខ្ញុំស្តាប់ហើយយកមកវិភាគ និងបាននាំឱ្យខ្ញុំស្រលាញ់វប្បធម៌សិល្បៈតែម្តង ជម្រុញឱ្យយើងប្រឹងប្រែងរាវរកគន្លឹះ ឫសគល់នៃវប្បធម៌ជាតិ។ ប្រការនេះហើយធ្វើឱ្យខ្ញុំនៅតែបន្តជីវិតចុងក្រោយរបស់ខ្ញុំបន្តចងក្រងឯកសារតទៅទៀត និងធ្វើឱ្យឯកសារមួយៗ មានតម្លៃ ទោះបីឯកសារនោះមិនបានផ្តល់ផលឱ្យខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមចងក្រងឯកសារនោះទុក។

អ្នកស្រាវជ្រាវ : លន់ ជំនិត

More Unsung Heroes

អោក អាង
ប្រាក់​​ សែ
ជា សារី