Skip to main content

arts4peace Festival

ភ្នំពេញប្រទេសកម្ពុជា។
ពីថ្ងៃទី១៤ - ២៤ វិច្ឆិកា ឆ្នាំ២០១៩

ទាញយកតារាងកម្មវិធី

វីរជនសិល្បៈ៖

គម្រោងនេះមានបំណងស្វែងរកវីរជនសិល្បៈ ដែលបានខិតខំ លះបង់កាយចិត្ត និងពេលវេលា ជួយគាំទ្រសិល្បៈ និងវប្បធម៌នៅស្រុកតំបន់របស់ពួកគេ តែមិនល្បីល្បាញ និងមិនសូវមានគេស្គាល់។ មហោស្រពទាំងមូលមានបំណងអរគុណ និងដឹងគុណដល់ពួកគេ។ តាមរយៈកម្មវិធីនេះ យើងនឹងស្វែងរកវីរជនសិល្បៈចំនួន ២៥ ដែលតំណាងឱ្យខេត្តនីមួយៗ តាមតែអាចធ្វើបាន។ យើងបានសហការជាមួយអ្នកស្រាវជ្រាវក្នុងរង្វង់សិល្បៈ ដើម្បីបំពេញការងារនេះ។ រយៈពេល ៦ខែមកនេះ អ្នកស្រាវជ្រាវចំនួន ៩នាក់ បានចុះទៅស្វែងរក ជួប និងសម្ភាសបុគ្គលដែលបានចំណាយពេល ស្ទើរពេញមួយជីវិតលើសិល្បៈ។ នៅក្នុងមហោស្រពនេះ យើងនឹងបង្ហាញ វីរជនសិល្បៈលាក់មុខ ទាំង ២៥ រូប ដែលយើងបានរកឃើញ។

អោក អាង

ខេត្: ព្រៃវែង
ឆ្នាំកំណើត: ១៩៤៥
ជំនាញ : សិល្បករចាប៉ីដងវែង

ខ្ញុំចាប់ផ្តើមរៀនចាប៉ីតាំងពីនៅកុមារ​ អំឡុងឆ្នាំ១៩៥៣ គឺពេលដែលកម្ពុជាទទួលឯករាជ្យពីប្រទេសបារាំង។ នៅសម័យប៉ុល ពត ខ្ញុំមានជីវិតរស់នៅ ដោយសារតែមានចាប៉ី ព្រោះគេទុកដើម្បីបម្រើឱ្យរបបនោះ។ ខ្ញុំមិនដែលគិតថា ខ្ញុំត្រូវបោះបង់សិល្បៈទេ ព្រោះវាជាជីវិតរបស់ខ្ញុំ។ ខ្ញុំបានចូលរួមប្រឡងនៅវាលមេរុ បានទទួលប័ណ្ណសរសើរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិល្បៈជាអត្តសញ្ញាណនៃសន្តិភាព។ សិល្បៈបង្កើតឱ្យមានសន្តិភាពជ្រៅណាស់ ថ្វីត្បិតតែវាត្រជាក់ក៏ពិតមែន។ ដើម្បីឱ្យសិល្បៈរីកចម្រើន សូមស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ និងផ្តល់លទ្ធភាពឱ្យបានច្រើន ដើម្បីឱ្យមានអ្នករៀនច្រើន ។

អ្នកស្រាវជ្រាវ : គង់ ញ៉េ

More Unsung Heroes

ព្រះតេជគុណ ពិន សែម
ប្រាក់ ប៊ន
ប្រាក់​​ សែ